ការស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR)
  
Nearby words
ដែលស៊ាំនឹងឱសថប្រឆាំង​មេរោគ
Translated

(នាម) លទ្ធភាពរបស់អតិសុខុមកាយ (រួមមាន៖ បាក់តេរី វីរុស ផ្សិត និងប៉ារ៉ាស៊ីត) ដែលអាចបញ្ឈប់សកម្មភាព  ឱសថសម្លាប់មេរោគ (រួមមាន៖ ឱសថអង់ទីប៊ីយោទិក ឱសថប្រឆាំងផ្សិត ឱសថប្រឆាំងវីរុស និងឱសថប្រឆាំងប៉ារ៉ាស៊ីត) ពីការប្រឆាំងលើពួកវា។

 

“បាក់តេរីដែលវិវត្ដខ្លួនទៅជាស៊ាំនឹងឱសថប្រឆាំងមេរោគ ចំពោះឱសថអង់ទីប៊ីយោទិកសំខាន់ៗប្រើទូទៅ សព្វថ្ងៃនេះ ហៅថា ‘superbugs’។”

 

“ការស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) បានគំរាមកំហែងទៅលើប្រសិទ្ធភាពលើការបង្ការ និងព្យាបាលនៃការបង្ករោគដោយបាក់តេរី ប៉ារ៉ាស៊ីត វីរុស និងផ្សិត ដែលកើនឡើងឥតឈប់ឈរ។” [១]

 

ពាក្យស្រដៀង

 

ដែលស៊ាំនឹងឱសថប្រឆាំង​មេរោគ

(គុណនាម) ដែលមានលទ្ធភាពបញ្ឈប់សកម្មភាពរបស់ឱសថប្រឆាំងមេរោគ ពីការប្រឆាំងមកលើពួកវា។

 

“មេរោគដែលស៊ាំនឹងឱសថប្រឆាំងមេរោគ គឺជាពពួកមេរោគដែលមានលទ្ធភាពអាចបញ្ឈប់សកម្មភាពរបស់ឱសថប្រឆាំងមេរោគ ដែលមានឥទ្ធិពលមកលើពួកវា។”

 

“ការបង្ករោគពីមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគ គឺជាការបង្ករោគដោយមេរោគដែលស៊ាំនឹងឱសថប្រឆាំងមេរោគ។”

 

“រៀងរាល់ឆ្នាំ មនុស្សប្រមាណជាង ៧០០ ០០០នាក់ បានស្លាប់នៅជុំវិញពិភពលោក បណ្ដាលមកពីការ​បង្ករោគដោយមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគ។”

 

Learning point

តើការស៊ាំនឹងឱសថប្រឆាំង​មេរោគ ជាការព្រួយបារម្ភរបស់សកលលោកដែរឬទេ?

 

ឱសថសង្រ្គោះជីវិតជាច្រើនប្រភេទ ដែលប្រើសម្រាប់ប្រឆាំងនឹងជំងឺឆ្លង កំពុងតែបាត់បង់ប្រសិទ្ធភាពជាបណ្ដើរៗ ដោយសារបាក់តេរី និងពពួកមីក្រុបផ្សេងៗ បានវិវត្ដទៅជាស៊ាំទៅនឹងឱសថទាំងនោះ។ [១] [២]​ ជាលទ្ធផល បណ្ដាលឱ្យអ្នកជំងឺឈឺរយៈពេលយូរ ពិការភាព និងមរណភាព។ ប្រសិនបើមិនចាត់វិធានការណាមួយទេ សូម្បីតែការបង្ករោគធម្មតាក៏អាចគំរាមកំហែងដល់អាយុជីវិតដែរ ហាក់ដូចជាវិលត្រលប់ទៅរកសម័យកាលដ៏គួរឱ្យខ្លាចមួយដែលគ្មានឱសថអង់ទីប៊ីយោទិកសម្រាប់ព្យាបាល។

ប្រសិនបើ យើងទាំងអស់គ្នាមិនផ្លាស់ប្ដូរ នោះ! នៅពេលមានការវះកាត់ទូទៅ និងសម្រាលកូន អាចមានការប្រឈមខ្ពស់      រួមមាន៖ ទារក ម្ដាយ និងអ្នកជំងឺជាច្រើន អាចស្លាប់ដោយសារតែការបង្ករោគដែលអាចបង្ការ និងព្យាបាលបាន។[១]

 

ជាទូទៅពួកមីក្រុបអាចសម្របខ្លួនរបស់វាដើម្បីរស់ពីការប្រឆាំងនៅក្នុងបរិស្ថាន។ ប៉ុន្ដែ ពេលមនុស្សយើងប្រើប្រាស់  ឱសថប្រឆាំងមេរោគមិនបានត្រឹមត្រូវ ឬក៏លើសកម្រិត ដែលធ្វើឱ្យការផ្លាស់ប្ដូរនេះ កាន់តែរហ័ស និងមានការកកើតរបស់ពួកមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគកាន់តែច្រើន ដែលបណ្ដាលឱ្យការព្យាបាលកាន់តែពិបាក។

 

ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត និងមិនត្រឹមត្រូវ ត្រូវបានប្រើលើមនុស្ស និងសត្វ។ ជំងឺទូទៅដែលកើតលើមនុស្សដូចជា ផ្ដាសាយធម្មតា និងផ្ដាសាយធំ គឺបង្ក ដោយវីរុស ហើយមិនអាចព្យាបាលដោយឱសថអង់ទីប៊ី-យោទិកបាននោះទេ។ ទោះបីយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅលើពិភពលោកបានលេបឱសថអង់ទីប៊ីយោទិក ទាំងមិនចាំបាច់ នៅពេលពួកគេមានជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំជាដើម។ ឱសថអង់ទីប៊ីយោទិកត្រូវបានប្រើយ៉ាងសន្ធឹកសន្ធាប់នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វទូទាំងពិភពលោក។ ឱសថអង់ទីប៊ីយោទិកមួយភាគធំ កំពុងតែប្រើប្រាស់មិនបានត្រឹមត្រូវជាមួយសត្វដែលមានសុខភាពល្អ ដើម្បីបង្កើនការលូតលាស់ ឬបង្ការជំងឺ។

 

ជារៀងរាល់ឆ្នាំ មនុស្សជាង ៧០០ ០០០នាក់ បានស្លាប់នៅជុំវិញពិភពលោក ដោយសារតែការបង្ករោគដោយសារមេរោគដែលស៊ាំនឹងឱសថប្រឆាំងមេរោគ។ ប្រសិនបើយើងមិនចាត់វិធានការអ្វីនោះទេ ការស្លាប់ដែលបណ្ដាលមកពី ភាពស៊ាំនឹងឱសថប្រឆាំងមេរោគអាចកើនដល់ ១០ ០០០ ០០០នាក់ ក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ២០៥០។ យើងត្រូវកាត់បន្ថយការប្រឈមនឹងបាក់តេរី ដែលវិវត្ដខ្លួនទៅជាស៊ាំនឹងឱសថ។ ដំបូងគឺការកាត់បន្ថយការប្រើប្រាស់ឱសថ អង់ទីប៊ីយោទិកមិនត្រឹមត្រូវ ឬប្រើលើសកម្រិត ។[៣]

 

ចូរស្វែងយល់បន្ថែមឱ្យបានច្រើនពីរបៀបដែលជួយប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ  ចំណេះដឹងពីឱសថអង់ទីប៊ីយោទិក និងយុទ្ធនាការប្រឆំាងភាពស៊ាំនឹងឱសថប្រឆាំង មេរោគ។

 

សូមទស្សនាវីដេអូ

Young Person Advisory Group_2018

 

សេចក្ដីយោង

1  WHO. (2018, February 15). Antimicrobial resistance. Retrieved from https://www.who.int/en/news-room/fact-sheets/detail/antimicrobial-resistance

2 CDC. (2018, September 10). About Antimicrobial Resistance | Antibiotic/Antimicrobial Resistance | CDC. Retrieved from https://www.cdc.gov/drugresistance/about.html

3 O'Neill, J. (2016, March 19). Tackling Drug-Resistant Infections Globally: Final Report and Recommendations. The Review on Antimicrobial Resistance. Retrieved from https://amr-review.org/sites/default/files/160525_Final paper_with cover.pdf

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ